ព័ត៌មានស្តីពីការបើកមើលគេហទំព័រ

យើងខ្ញុំអាចនឹងប្រមូលព័ត៌មានទាក់ទងនឹងកំព្យូទ័ររបស់អ្នក និងការ​បើក​មើល​គេហទំព័រ​ដែលមានដូចជាអាសយដ្ឋាននៃបណ្តាញអ៊ិនធើណេតដែលលោកអ្នកប្រើប្រាស់ (IP address) ទីតាំងភូមិសាស្រ្ត ប្រភេទកម្មវិធីបើកមើលអ៊ិនធើណេត ប្រភពបញ្ជូន រយៈពេល និងចំនួនដងនៃការបើកមើល។ យើងខ្ញុំអាចប្រើប្រាស់ព័ត៌មាន ទាំង​នេះ​សម្រាប់គ្រប់គ្រង​គេហទំព័រ​របស់ពួកយើង កែលម្អការប្រើប្រាស់គេហទំព័រ និងសម្រាប់​គោលបំណងផ្នែក​ទីផ្សារ។
អ្នកបើកមើលគេហទំព័រជាច្រើននាក់មានការព្រួយបារម្ភអំពីការរក្សា​ភាពជាឯកជន និងការប្រើប្រាស់«បញ្ជីផ្ទុកទិន្នន័យដែលប្រើប្រាស់រួច» ('cookies') នៅលើ​បណ្តាញ​អ៊ិនធើណេត។ បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួចគឺជាសំណុំនិន្នន័យតូចៗដែលប្រើសម្រាប់ផ្ទុក​ព័ត៌មាន​ដែល​អ្នកបាន​ផ្តល់​ឱ្យ។ បញ្ជីនេះមិនអាចត្រូវបានគេយកទៅប្រើប្រាស់ដើម្បី«លួច»ព័ត៌មានរបស់​អ្នក ឬព័ត៌មាន​ចេញពី​​ប្រព័ន្ធកំព្យូទ័ររបស់អ្នកឡើយ។ គេហទំព័រនេះប្រើប្រាស់បញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួច​ក្នុង​គោលបំណង​ដើម្បីចងចាំនូវអ្វីដែលអ្នកចូលចិត្ត។ ឧទាហរណ៍ គេហទំព័រយើងខ្ញុំអាចចងចាំ​នូវ​ទំព័រណាដែលអ្នកបានបើកមើលដើម្បីសម្រួលដល់អ្នកក្នុងការចូលមកមើលវានាពេលលើក​ក្រោយទៀត ​(ដូចជាការបង្ហាញតែព័ត៌មានណាដែលពាក់ព័ន្ធនឹងទីតាំងផ្ទុកទិន្នន័យនោះ​ជាដើម) ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកអ្នកអាចជ្រើសរើសឱ្យបញ្ជីផ្ទុកទិន្នន័យប្រើប្រាស់រួច​នេះ​ស្ថិតនៅក្នុងសភាពអកម្មបាន​តាមរយៈ​​​​ជម្រើសនៅក្នុងកម្មវិធីបើកមើល​អ៊ិនធើណេត​របស់អ្នក ​បើ​សិនណាជាអ្នកមិនចង់ឱ្យ​មានវា។ ក៏ប៉ុន្តែ ការធ្វើបែបនេះអាចជះឥទ្ធិពលអវិជ្ជមាន​ទៅលើ​ភាព​ងាយ​ស្រួល​​​ប្រើប្រាស់​គេហទំព័រ​ផ្សេងៗ ​​រួមទាំងគេហទំព័រនេះផងដែរ។